ចេញផ្សាយ ២៦ តុលា ២០២៣
46
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចុះពិនិត្យកសិដ្ឋានដូងក្រអូប ស្ថិតនៅព្រែកកំពង់ស្មាច់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។ ម្ចាស់កសិដ្ឋានឈ្មោះ ប៊ុត គឹមឆាយ ទូរស័ព្ទលេខ 011604848 មានផ្ទៃដីដាំដុះដូងក្រអូបចំនួន ៤៧ ហិកតា ដែលបច្ចុប្បន្នអាចផ្គត់ផ្គង់ដូងស្រស់ចំនួន ៥០០០-១០០០០ផ្លែ/ថ្ងៃ និងអាចបណ្ដុះកូនដូងជាមធ្យម ១០០០០-១២០០០ដើម/ឆ្នាំ។