មាតិកា
ប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលធ្វើវារីវប្បកម្ម នៅក្នងដីព្រៃកោងកាង
ចេញ​ផ្សាយ ២៦ តុលា ២០២៣
52
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាល ជលផលកំពង់សោម ចុះប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលធ្វើវារីវប្បកម្ម នៅក្នងដីព្រៃកោងកាង ដោយសង្កេតឃើញថា មានការកាប់ទន្រ្ទានព្រៃកោងកាង ជីកដីស្តារប្រឡាយថ្មី និង សង់រោង កញ្ចុះ តូចៗ ជាលទ្ធផល បានអប់រំដល់ប្រជាពលរដ្ឋ បញ្ឈប់ការកាប់ទន្ទ្រានដីព្រៃកោងកាង និងជីកគិញ ដោយមានការចូលរួមពីជំទប់ទី១ ឃុំទឹកល្អក់ មេប៉ុស្តិ៍នគរបាលឃុំ លោកមេភូមិ និងប្រជាពលរដ្ឋចំនួន ២៩នាក់ មានទីតាំងនៅភូមិ កំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter