ចេញផ្សាយ ២៤ តុលា ២០២៣
49
ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញចូលរួមប្រជុំជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំព័ត៌មានទិន្នន័យទូទៅបណ្តាញហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាល និងការប្រើប្រាស់ដីក្នុងមូលដ្ឋានឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ម៉ាក់ សំណាង នាយករងរដ្ឋបាលសាលាខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។