ចេញផ្សាយ ២៤ តុលា ២០២៣
46
ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
លោកស្រី អុិន ម៉ានិត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលរួមកិច្ចប្រជុំសាមញ្ញ ប្រចាំខែតុលា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ លើកទី៤៩ អាណត្តិទី៣ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ ដោយមាន សមាសភាពអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.ក.ស.ក ខេត្ត លោក លោកស្រីប្រធាន គ.ក.ស.ក ក្រុង ស្រុក ទាំង៥ និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបចំនួន ៣១រូប ស្រ្តី ១៨រូប។