ចេញផ្សាយ ២៤ តុលា ២០២៣
57
ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមសិក្ខាផ្សព្វផ្សាយច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ក្រោមអធិបតីភាភ លោកស្រីបណ្ឌិត អ៊ុង សុជាតិ អនុប្រធាននាយកដ្ឋានពារុក្ខជាតិនិងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហាវ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងតំណាងគម្រោង ACSEP និងមានការចូលរួមដោយ: តំណាងមន្ទីរកសិកម្មរុកាប្រមាញ់និងនេសាទរាជធានីខេត្ត តំណាងមន្ទីរពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មរខេត្តសៀមរាប និងសហគមន៍អភិវឌ្ឍន៍កសិកម្មខេត្តសៀមរាប វិស័យឯកជន ដៃគូអភិវឌ្ឍន៍។
១.គោលបំណង
-ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីការការពាររុក្ខជាតិនិងភូត្តគាមអនាម័យ ឱ្យបានទូលំទូលាយដល់មន្ត្រីរាជការ កសិកម្ម អង្កការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម អោយមានប្រសិទ្ធភាពខ្ពស់ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងរាតត្បាតពីសំណាក់សមាសភាពចង្រៃក្នុងការលើកកម្ពស់ផលិតកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជ ការចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ ផលិតផលរុក្ខជាតិ និងលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រងការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២.អំពីច្បាប់ការពាររុក្ខជាតិ និងភូតគាមអនាម័យ
-ច្បាប់នេះ : មានចំនួន១៥ជំពូក ១១៣មាត្រា និង សន្ទានុក្រម៤៤វាក្យសព្ទ។
ក.លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនឹងត្រូវរៀបចំបន្ត :
-អនុក្រឹត្យ : ចំនួន០៥
-សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល : ចំនួន០២
-ប្រកាសអន្តរក្រសួង : ចំនួន០៥
-ប្រកាសក្រសួង : ចំនួន៣៤
-សេចក្ដីសម្រេចរបស់អង្គភាពជំនាញទទួលបន្ទុកការការពាររុក្ខជាតិ និងភូតគាមអនាម័យ : ចំនួន០២
ខ.អង្គភាពគ្រប់គ្រង:
-សមត្ថកិច្ចគ្រប់គ្រង : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហៅកាត់ថា:(ក.ស.ក)
-អង្គភាពជំនាញទទួលបន្ទុក : នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម(GDA)។