ចេញផ្សាយ ២០ តុលា ២០២៣
56
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ខណ្ឌរដ្ឋបាល ផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល រួមទាំងលោក លោកស្រីប្រធានការិយាល័យ ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT និងFAO។