ចេញផ្សាយ ១៧ តុលា ២០២៣
40
ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣
លោក ហ៊ូ វិចិត្រ ប្រធានការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្តីពី ការវិវត្តកៅស៊ូធម្មជាតិ ការព្យាករតាម Time Series Analysis នៅខេត្តកំពង់ចាម រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់១៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពីប្រធាន អនុប្រធាន មន្ត្រីការិយាល័យកៅស៊ូ មកពីខេត្តចំនួន ១៤រាជធានីខេត្ត សរុបចំនួន ២៦នាក់ ស្រី៥នាក់។