ចេញផ្សាយ ១៧ តុលា ២០២៣
44
ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការងារវិស័យជលផល ក្រោមអធិបតីភាព ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផល រាជធានី-ខេត្ត។