ចេញផ្សាយ ០៩ តុលា ២០២៣
44
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាផ្ដល់សុពលភាពបញ្ចប់ការសិក្សាស្តីពីកត្តានិរន្តរភាពរបស់ភ្នាក់ងារសុខភាពសត្វភូមិក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព លោក ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារសាន់វ៉េភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចំនួន០៤រូប ថ្នាក់ដឹកនាំការិយាល័យផលិតកម្ម និងបសុព្យាបាល ២៤ខេត្ត ចំនួន ២៤រូប ភ្នាក់សុខភាពសត្វភូមិចំនួន ០៨រូប និងអង្គការក្រៅរដ្ឋាភិបាលចំនួន ២០រូប សរុបទាំងអស់ចំនួន ៥៦រូប។