ចេញផ្សាយ ០៤ តុលា ២០២៣
48
ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោកស្រី យ៉ុន លីដា ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមប្រជុំស្តីពី សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល តាមប្រព័ន្ធវីដេអូZoom meeting ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត។