ចេញផ្សាយ ៣០ កញ្ញា ២០២៣
44
នៅរសៀលថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកម្មវិធីAspire-ATខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-ATខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីទទួលបន្ទុក រៀបចំពិធីផ្សព្វផ្សាយកម្មវិធីគ្រាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Aspire-AT) ស្តីពីការរៀបចំឯកសារសម្រាប់ចុះបញ្ជីសហគមន៍កសិកម្មថ្មីដែលទទួលស្គាល់ជាផ្លូវការ ស្ថិតនៅវត្តព្រែកក្រាញ់ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកសហគមន៍កសិកម្ម ចំនួន ៦៩នាក់ ស្រី ៣៣នាក់។