ចេញផ្សាយ ៣០ កញ្ញា ២០២៣
47
ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំលោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមសិក្ខាសាលាស្តីពី គម្រោងការអភិរក្សព្រៃកោងកាង ក្រោមអធិបតីភាពលោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ និងលោកបណ្ឌិត ជា ថារិទ្ធ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសមុទ្រ។ គោលបំណងលើកកម្ពស់ជីវភាពដោយពឹងផ្អែកលើព្រៃកោងកាង និងតំបន់ឆ្នេរប្រកបដោយសមធម៌។ សមាសភាពចូលរួម ដៃគូរក្រៅរដ្ឋាភិបាលFACT.BCX.ADIC.PDP លោកមេឃុំ និងសហគមន៍នេសាទគោលដៅរបស់គំរោងចូលរួមយ៉ាងច្រើនផងដែរ។