មាតិកា
ពិធីផ្សព្វផ្សាយកម្មវិធីគ្រាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Aspire-AT) ស្តីពី ការបង្កើតគណៈកម្មាធិការសហគមន៍កសិកម្ម
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៣
49
ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្មវិធីAspire-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT បានរៀបចំពិធីផ្សព្វផ្សាយកម្មវិធីគ្រាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Aspire-AT) ស្តីពី ការបង្កើតគណៈកម្មាធិការសហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក អួន អេម នាយករដ្ឋបាលស្រុកព្រៃនប់ និងលោក ជឺ សេង មេឃុំ សាមគ្គី នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិកសហគមន៍ជាច្រើននាក់។ ជាលទ្ធផល បានបង្កើតសហគមន៍កសិកម្មដែលមានឈ្មោះថា សហគមន៍កសិកម្ម"ចំរើនផលឃុំសាមគ្គី" ដែលមានសមាសភាព÷ ១.ក្រុមប្រឹក្សាភិបាលចំនួន ៥រូប។ ២.គណៈកម្មាធិការត្រួតពិនិត្យចំនួន ៤រូប។
ចំនួនអ្នកចូលទស្សនា
Flag Counter