ចេញផ្សាយ ២៩ កញ្ញា ២០២៣
41
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមន្រ្តីជំនាញ ចុះសួរសុខទុក្ខវារីវប្បករ ធឿន សុខជា ចិញ្ចឹមត្រីឆ្ពង់មានបញ្ហាអាកាសធាតុប្រែប្រួលបណ្ដាលឱ្យត្រីងាប់ប្រមាណ ១០ ០០០កូន ស្ថិតនៅភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅក្នុងនោះដែរលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដែងនូវការសោកស្ដាយយ៉ាងពន់ពេក និងជួយឧបត្ថម្ភកូនត្រីពូជចំនួន ៥ ០០០កូន ជូនដល់វារីវប្បករ។