ចេញផ្សាយ ២៨ កញ្ញា ២០២៣
46
ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំសហការី និងមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើដំណាំស្រូវ នៅតាមបណ្តាឃុំ ក្នុងស្រុកកំពង់សីលា។ ជាលទ្ធផល ស្ថានភាពជំនន់ទឹកភ្លៀងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះដែលមានផលប៉ះពាល់ទៅលើដំណាំស្រូវក្នុងស្រុកកំពង់សីលាមានចំនួន ៤៣៩ហិកតាក្នុងនោះ÷
ក.ឃុំកំពង់សីលា ស្មើនឹង ៣២០ហិកតា
១.ភូមិក្រាំងអាត ៥០ហិកតា
២.ភូមិវាល ១៥០ហិកតា
៣.ភូមិថ្មី ១២០ហិកតា
ខ.ឃុំស្ទឹងឆាយ ស្មើនឹង ១១៩ហិកតា
១.ភូមិគីរីវន្ដ ១១៩ហិកតា