ចេញផ្សាយ ២៦ កញ្ញា ២០២៣
55
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម អមដំណើរឯកឧត្តម គង់ ចាន់ វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចុះពិនិត្យទីតាំងវារីវប្បកម្មសមុទ្រ ចំនួន ៣ម្ចាស់ មានបែរសរុបចំនួន ៣០០បែរ ដំណើរចិញ្ចឹមចំនួន ២០០បែរ ដែលមានត្រីសរុប៩០ ០០០ក្បាល ក្នុង ១ក្បាល ទម្ងន់បីខាំទីតាំងចិញ្ចឹមស្ថិតក្នុងភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពិនិត្យ និងសំណេះសំណាលនាពេលនោះក៏មានការចូលរួមពី រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងបងប្អូនវារីវប្បករជាច្រើននាក់។ ក្នុងពេលនោះផងដែរ ឯកឧត្តម និងក្រុមការងារបានផ្តល់បទពិសោធន៍ និងទទួលយកនូវសំណូមពររបស់បងប្អូន ដើម្បីបង្កើនកិច្ចសហការ និងជួយអន្តរាគមន៍ ទាន់ពេលវេលានូវពេលត្រីជួបនូវបញ្ហានាពេលខាងមុខ។
បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំក្រុមការងារ និងមន្រ្តី ទៅចូលរួមលែងខ្យងស ចូលក្នុងដែននេសាទសមុទ្រចំនួន ៤៥តោន ដែលខ្យងទាំងនោះត្រូវបានក្រុមអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់សោម ចាប់បានទូកនេសាទ អូសខ្យងស កាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣។បច្ចុប្បន្នទូកនេសាទទាំងពីគ្រឿង មន្រ្តីជំនាញជលផលកំពុងបន្តនិតិវិធីតាមច្បាប់ ស្តីពីជលផល។