ចេញផ្សាយ ២៦ កញ្ញា ២០២៣
49
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT ដឹកនាំមន្ត្រី រៀបចំកម្មពិធីផ្សព្វផ្សាយកម្មវិធីគ្រាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Aspire-AT) ស្តីពីការវាយតម្លៃលក្ខណៈវិនិច្ឆ័យសហគមន៍កសិកម្មដែលមានស្រាប់ និងបញ្ចូលសមាជិកបណ្តុំអាជីវកម្មចាស់ចូលទៅក្នុងសហគមន៍កសិកម្មគ្រាប់ពូជមាស ក្រោមអធិបតីភាពលោកស្រី វាល់ ច័ន្ទវលក្ខណ៍ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ និងលោក ឆេង សិទ្ធិ ជំទប់ទី១ឃុំជើងគោ នៅផ្ទះលោកស្រី សុខ សំអាង ប្រធានសហគមន៍គ្រាប់ពូជមាស ដោយមានការចូលរួមពីសមាជិកសហគមន៍ចូលរួមចំនួន ៥៤នាក់។