ចេញផ្សាយ ២៣ កញ្ញា ២០២៣
67
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំសហការី និងមន្ត្រីជំនាញ អមដំណើរឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ស៊ន វិចិត្រ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធីAspire-AT រួមទាំងសហការី ចុះពិនិត្យ សិក្សា និងប្រជុំពិភាក្សាការងារដាំដុះបន្លែ និងវារីវប្បកម្ម នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដើម្បីជំរុញការដាំដុះ និងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយមានការចូលរួមពីទីប្រឹក្សាសម្រុះសម្រួលកម្មវិធី Aspire-AT និងអាជ្ញាធរភូមិ ឃុំ និងកសិករ។