ចេញផ្សាយ ២២ កញ្ញា ២០២៣
45
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានជំនួបប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងារកសិកម្ម ជលផល និងព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីអគ្គនាយកដ្ឋានកសិកម្ម ថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ និងការិយាល័យជំនាញក្រោមឱវាទមន្ទីរ។