ចេញផ្សាយ ២១ កញ្ញា ២០២៣
59
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះព្យាបាលជំងឺគោ និងក្របី ជូនដល់ប្រជាកសិករនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លទ្ធផល ព្យាបាលគោ ក្របីសរុបចំនួន ២៨ក្បាល ក្នុងនោះ÷
-គោចំនួន=១៩ក្បាល
-ក្របីចំនួន=៩ក្បាល
បន្ទាប់មកប្រគល់នៅថ្នាំព្យាបាលសត្វ និងសម្ភារៈមួយចំនួនជូនដល់កសិករដើម្បីព្យាបាលបន្តផងដែរ។