មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពី ការបង្គ្រាបករណីបទល្មើសការធ្វើនេសាទអូស គ្រំខ្យងស
ចេញ​ផ្សាយ ២១ កញ្ញា ២០២៣
50
នៅថ្ងៃពុធ ៦កើត ខែភទ្របទឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំនាយផ្នែករដ្ឋបាលជលផលទំនប់រលក ជួបពិភាក្សា ជាមួយរដ្ឋបាលស្រុកស្ទឹងហាវ សុំកិច្ចសហការ ដើម្បីបង្គ្រាប ករណីបទល្មើសការធ្វើនេសាទអូស គ្រំខ្យងស របស់ប្រជានេសាទ ដែលធ្វើនេសាទដោយឧបករណ៍ខុសច្បាប់ ទីកន្លែង៖រដ្ឋបាលស្រុកស្ទឹងហាវ បន្ទាប់មកក្រុមការងារបន្ត ចុះបពិនិត្យទីតាំងចិញ្ចឹម(ត្រីស្ពង់) របស់វារីវប្បករឈ្មោះ ធឿន សុជា ភេទប្រុស មានទីលំនៅ ភូមិ៣ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដាក់ចិញ្ចឹមក្នុងបែ សរុប ៣០០បែ ដំណើរការដាក់ចិញ្ចឹម ២០០បែ ត្រីកំពុងដាក់ចិញ្ចឹមចំនួន ៨០ ០០០ម៉ឺនកូន ទំហំត្រីបច្ចុប្បន្នក្នុង ១ក្បាល ទម្ងន់ ០.៣គ.ក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter