ចេញផ្សាយ ២០ កញ្ញា ២០២៣
49
ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលទំនប់រលកចូលរួម ប្រជុំពិភាក្សាពីការដាក់ទម្លាក់ប្រអប់ថ្ម និងចងពង្រាយពោង សម្រាប់ទូកទេសចរណ៍ ដើម្បីការពារ ការបោះយុថ្កាលើថ្កាថ្ម នៅប្រជុំកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកស្រី ស៊ី ស្រីម៉ាច អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ដោយមានការចូលរួមពិចៅសង្កាត់ ទាំងពីរនៃ ក្រុងកោះរ៉ុង លោកប្រធាន ការិយាល័យ ឧទ្យានជាតិកោះរ៉ុង នៃមន្ទីរបរិស្ថាន អធិការដ្ឋាននគរបាល ក្រុងកោះរ៉ុង អង្គការរុក្ខជាតិ និងសត្វព្រៃ ក្រុមហ៊ុន មុជទឹក អ្នកដឹកភ្ញៀវទេសចរ តំណាងសមាគមន៍ទេចរណ៍ក្រុង សហគមន៍នេសាទទាំងបីនៃក្រុងកោះរ៉ុង អង្គប្រជុំរៀបចំនៅ សាលប្រជុំរដ្ឋបាលក្រុងកោះរ៉ុង។