ចេញផ្សាយ ១៨ កញ្ញា ២០២៣
43
កិច្ចប្រជុំការងារពាក់ព័ន្ធវិស័យជលផល
ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំ ផ្នែករដ្ឋបាលជលផលទំនប់រលក និងព្រៃនប់ សង្កាត់រដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល បានបើកកិច្ចប្រជុំការងារពាក់ព័ន្ធវិស័យជលផល ប្រចាំខែកញ្ញា ឆ្នាំ២០២៣ ដោយមានរបៀបវារៈ៖
-ការងារជម្រុញចុះបញ្ជីរនេវានេសាទ និងបង់ពន្ធឈ្នួលដែននេសាទឆ្នាំ២០២៣។
-ការនាំចូលផលិតផលជលផល
(ត្រីកាម៉ុង)ចូលក្នុងខេត្តព្រះសីហនុ។
-រៀបចំបញ្ជីរសំនួរពាក់ព័ន្ធផលនេសាទ និងការនាំចូលផលិតផលជលផលតាមឡានដឹកជញ្ជូន។
-ទប់ស្កាត់បទល្មើសជលផលទន្ទ្រានយកដីព្រៃកោងកាងយកធ្វើកម្មសិទ្ធ។