ចេញផ្សាយ ១៨ កញ្ញា ២០២៣
42
ថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចូលរួមកិច្ចប្រជុំស្តីពីការជំរុញធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងនីតិវិធីនៃការស្នើសុំជម្រះទ្រព្យសម្បត្តិរដ្ឋ ដែលរៀបចំឡើងដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ/អង្គភាព និងអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ក្នុងខេត្ត នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។