ចេញផ្សាយ ១៦ កញ្ញា ២០២៣
55
ការចុះពិនិត្យមើការបំរែលបំរួលអាកាសធាតុ លើព្រៃកោងកាង នៅសហគមន៍នេសាទជម្ពូរខ្មៅ
ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យការបំរែលបំរួលអាកាសធាតុ លើព្រៃកោងកាង នៅសហគមន៍នេសាទជម្ពូរខ្មៅ សម្របសម្រួលដោយអង្គកាត Fact និងក្រោមជំនួយថវិកាដោយអង្គការ Landesa ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាន សហគមន៍នេសាទជម្ពូរខ្មៅ អជ្ញាធរភូមិ ស្ថិតនៅភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។