ចេញផ្សាយ ១៣ កញ្ញា ២០២៣
58
ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣
លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីជំនាញ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសចិញ្ចឹមសត្វ និងព្យាបាលជំងឺសត្វ ក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក អ៊ុំ ភឿន ក្រុមប្រឹក្សាឃុំទួលទទឹង នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីកសិករចិញ្ចឹមសត្វចំនួន ២៥នាក់ ស្រី ៨នាក់។