ចេញផ្សាយ ១៣ កញ្ញា ២០២៣
65
ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និង លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនូវឧបករណ៍នេសាទសមុទ្រ ដើម្បីរៀបចំប្រកាសស្តីពីឧបករណ៍នេសាទសមុទ្រ ក្រោមអធិបតីភាពលោក អ៊ុយ ជីង អនុប្រធាននាយកដ្ឋានកិច្ចការជលផលនៃរដ្ឋបាលជលផល ដោយមានការចូលរួមលោក នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ តំណាង អង្គការ FAO WEA CNRO និងសហគមន៍នេសាទ។