ចេញផ្សាយ ១៣ កញ្ញា ២០២៣
44
ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣
លោក ញ៉ញុ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមសហការជាមួយអធិការដ្ឋានរដ្ឌបាលជលផលសមុទ្រ ចុះអប់រំផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាដកហូតរនាស់អូសកូនគ្រំកូនគ្រែង ជាលទ្ធផល បានធ្វើកិច្ចសន្យា និងដកហូតបានរនាស់អូសកូនគ្រំ និងកូនគ្រែងចំនួន ៣គ្រឿង និងស្បៃមងចំនួន ២ជួរ ស្ថិតនៅចំណុចផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។