មាតិកា
កិច្ចប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ចេញ​ផ្សាយ ០៨ កញ្ញា ២០២៣
44
ថ្ងៃពុធ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងលោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមកិច្ចប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិគីរីវ័ន្ត ភូមិអូរតាហយ ភូមិស្ទឹងឆាយខាងជើង និងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកលៀម ផេង អភិបាលរងស្រុកកំពង់សីលា តំណាងឲ្យលោកលៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងលោកសំ សុខមនោ អនុប្រធានមន្ទីរដដនសខេត្តព្រះសីហនុ ដោយមានការចូលរួមពីគណៈអភិបាលស្រុកកំពង់សីលា អង្គភាពមន្ទីរជុំវិញខេត្ត មន្រ្តីជំនាញសុរិយោដី អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋទាំង៤ ភូមិក្នុងឃុំស្ទឹងឆាយផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter