ចេញផ្សាយ ០៨ កញ្ញា ២០២៣
71
ថ្ងៃពុធ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងទី០៧ ខែកញ្ញា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ សហការណ៍ជាមួយអាជ្ញាធរឃុំសាមគ្គី បន្តចុះអន្តរាគមន៍កំចាត់សត្វមមាចត្នោត និងព្យាបាលជំងឺអុតត្នោត នៅភូមិបងរាំង និងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានផ្តល់បច្ចេកទេស និងថ្នាំក្នុងការកំចាត់មមាចត្នោតជូនប្រជាកសិករ ហើយសូមអោយអាជ្ញាធរ និងប្រជាកសិករ ធ្វើការតាមដាន និងរាយការណ៍ពីស្ថានភាពដំណាំស្រូវបន្ទាប់ពីបាញ់ថ្នាំរួចមកមន្ទីរវិញ។