ចេញផ្សាយ ០៧ កញ្ញា ២០២៣
49
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមការចុះផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានពាក់ព័ន្ធ និងការនេសាទ កាផ្តល់លិខិតអនុញ្ញាតិឲ្យធ្វើអាជីវកម្មនេសាទ និងការបាញ់ស្លាលេខទូកនេសាទ ដឹកនាំដោយ លោក ឈួន គឹមឈា អនុប្រធាននាយកដ្ឋានកិច្ចការជលផល ដោយមានការចូលរួម នាយ នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព ប្រធាន និងអនុប្រធានការិយាល័យនេសាទសមុទ្រ មេភូមិ និងប្រជានេសាទ មានទីតាំងស្ថិតនៅ មណ្ឌល១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។