ចេញផ្សាយ ០៧ កញ្ញា ២០២៣
46
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោកអនុប្រធានមន្ទីរ និងមន្ត្រី ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៨២ សសរ.កសក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីបណ្ដាអង្គភាព/មន្ទីរក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូ zoom ទៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។