មាតិកា
ការប្រគល់កូនក្រពើ
ចេញ​ផ្សាយ ០១ សីហា ២០២៣
68
ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក ឈុន ថុល នាយផ្នែក លោកញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានទៅទទួលយកកូនក្រពើ មួយក្បាល ចាប់បានកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីប្រជាពលរដ្ឋឈ្មោះ ផន សុភុន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ មណ្ឌល១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សូមបញ្ជាក់ថាក្រពើដែលជំនាញបានទទួល មានទំងន់ ០.២០គ.ក្រ ចាប់បាននៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមការសាកសួរព័ត៌មានកន្លែងទីតាំងចាប់បានពុំមានកសិដ្ឋានចិញ្ចឹមក្រពើឡើយ ប៉ុន្តែចាស់ៗរស់នៅតំបន់ជិតនោះគាត់និយាយថា កាលពីមុន តាមអូរពីតំបន់នោះភ្ជាប់មកព្រែកទឹកសាប ធ្លាប់មានក្រពើរភ្នំរស់នៅដែលពួកគាត់សន្និដ្ឋានថា ជាក្រពើធម្មជាតិ។ ដោយឡែកលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានទំនាក់ទំនង ទៅនាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល និងអង្គការ WCS មកទទួលក្រពើនេះដើម្បីមានវិធានការការពារ និងធ្វើកាតកំណត់អត្តសញ្ញាណអោយបានច្បាស់តាមលក្ខណៈបច្ចេកទេស តើជាប្រភេទ ក្រពើភ្នំ ក្រពើត្រី ឬ ក្រពើសមុទ្រ បច្ចុប្បន្នរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់សោម។
ចំនួនអ្នកចូលទស្សនា
Flag Counter