មាតិកា
ការចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ
ចេញ​ផ្សាយ ២៧ កក្កដា ២០២៣
50
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter