ចេញផ្សាយ ១៧ កក្កដា ២០២៣
46
ថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលទំនប់រលក និងលោក ឡាង សុគុន្ធ នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ បានចូលរួម ដោះស្រាយ បណ្តឹងទំនាស់តវ៉ាដែលបានទទួលក្នុងអំឡុងនៃការបិទផ្សាយទិន្នន័យជាសាធារណៈ នូវឯកសារ ការវិនិច្ឆ័យ ស្ថិតក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំ ដោយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុព្រមទាំងមានការចូលរួមពី អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលពាក់ព័ន្ធ ទីកន្លែងរដ្ឋបាលស្រុកស្ទឹងហាវ។