មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពីទស្សនទានក្នុងការអភិវឌ្ឍកសិកម្មខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១២ កក្កដា ២០២៣
39
ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ ចូលរួមប្រជុំកិច្ចប្រជុំពិភាក្សាស្តីពីទស្សនទានក្នុងការអភិវឌ្ឍកសិកម្មខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធវីដេអូ Zoom meeting ដោយមានការចូលរួមពីជំនាញពាក់ព័ន្ធ។
ចំនួនអ្នកចូលទស្សនា
Flag Counter