មាតិកា
ការចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសរើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រងឹការងារអប់រំបង្ការ»
ចេញ​ផ្សាយ ០៨ កក្កដា ២០២៣
47
ថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រី ចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសរើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រងឹការងារអប់រំបង្ការ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម នាយឧត្តមសេនីយ៌មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ការដុតបំផ្លាញចោលនូវគ្រឿងញៀនដែលសមត្ថកិច្ចខេត្តទាំង៣ធ្វើការបង្ក្រាបរឹបអូសពីជនល្មើស និងបញ្ចប់សំណុំរឿងនៅតុលាការខេត្តទាំង៣តាមនីតិវិធី ក្នុងនោះខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពត សរុបចំនួន ២ ១៥៣គីឡូក្រាម ពិធីនេះប្រារព្វធ្វើឡើងនៅដីឡូតិ៍ទំនេរ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter