ចេញផ្សាយ ០៨ កក្កដា ២០២៣
41
ថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចុះជួបកសិករ កួយ រក្សា រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដាំដុះឪឡឹកនៅក្រុមហ៊ុនមួយកន្លែងដែរមានឈ្មោះថា lNNOVATIVE AGROTECH មានចំនួន ៧ greenhouse ១០x៧៥ម ក្នុងមួយផ្ទះសំណាញ់គាត់ដាំបាន ៥រង ក្នុងមួយរងគាត់ប្រមូលផលបានចំនួន ៧០ ដល់ ៨០ គីឡូ ក្នុងមួយគីឡូលក់បានតម្លៃ÷
-ផ្លែឪឡឹកពណ៍ក្រហមលក់ចេញបានមួយគីឡូ ២០០០៛។
-ផ្លែឪឡឹកពណ៍លឿងលក់ចេញបានមួយគីឡូ២៥០០៛ គាត់មិនទាន់ប្រមូលផលអស់នៅឡេីយទេ នៅមានផ្លែបន្ដបន្ទាប់ថែមទៀត។