ចេញផ្សាយ ០៧ កក្កដា ២០២៣
44
ថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៣ លែងកូនត្រីពូជចំនួន ៣០.០០០កូន មេពូជ ២០គ.គ្រ ចូលក្នុងស្រះជម្រកត្រីត្រពាំងក្រៅតាអោងធំ ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមប្រជាពលរដ្ឋឃុំសាមគ្គី។