មាតិកា
ចុះទំនាក់ទំនងស្វែងរកទីផ្សារកសិផល ដើម្បីមានមូលដ្ឋានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយផ្សារទំនើប Foody KPS
ចេញ​ផ្សាយ ០៦ កក្កដា ២០២៣
43
ថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ចុះទំនាក់ទំនងស្វែងរកទីផ្សារកសិផល ដើម្បីមានមូលដ្ឋានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយផ្សារទំនើប Foody KPS មានទីតាំងស្ថិតនៅអូរ២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផល÷ អ្នកគ្រប់គ្រងផ្សារទំនើប បានយល់ព្រមទទួលយកបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មខេត្តព្រះសីហនុ ដោយសិក្សាបន្ថែមពីប្រភេទបន្លែ បរិមាណតម្រូវការ តម្លៃ និងការបញ្ជាក់គុណភាពជាមុនសិន។
ចំនួនអ្នកចូលទស្សនា
Flag Counter