មាតិកា
ចូលរួមកិច្ចប្រជុំស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៤ កក្កដា ២០២៣
50
ថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមកិច្ចប្រជុំស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ជាលទ្ធផលៈ បានកសាងប័ណ្ណសរុបចំនួន ៨៨៦ប័ណ្ណ ចែកជាបីប្រភេទ÷ -អំណោយពីរដ្ឋ ២៧១ប័ណ្ណ។ -អំណោយឪពុក ម្តាយ ៥១៩ប័ណ្ណ។ -បានពីការលក់ទិញ ៩៦ប័ណ្ណ។ ជាក់ស្តែងក្នុងថ្ងៃនេះប័ណ្ណដែលត្រូវចែកឲ្យប្រជាពលរដ្ឋមានតែ ២៧១ប័ណ្ណ។ ដោយឡែកនៅសល់ប័ណ្ណពីរប្រភេទទៀត ត្រូវបន្តតាមនីតិវិធី។
ចំនួនអ្នកចូលទស្សនា
Flag Counter