មាតិកា
ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវដែលមានដង្កូវហ្វូង
ចេញ​ផ្សាយ ០៤ កក្កដា ២០២៣
50
ថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីលោកមេឃុំកំពង់សីលាថាមានវត្តមានដង្កូវហ្វូងលើដំណាំស្រូវលើផ្ទៃដីទំហំ ៤ហិកតា ស្មើនឹង ៥គ្រួសារ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវនោះ ជាលទ្ធផលឃើញថាក្រោយពេលពិនិត្យមិនឃើញមានវត្តមានដង្ហូវហ្វូងទៀតទេ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង ធ្វើអោយដង្កូវហ្វូងហូរតាមទឹកអស់។ ចំពោះករណីនេះមន្ទីរបានណែនាំអោយកសិកររក្សាទឹកទុកក្នុងស្រែ ដើម្បីកុំអោយដង្កូវហ្វូងទាំងនោះស៊ីបំផ្លាញបន្តទៀត ហើយមន្ទីរនឹងធ្វើការសហការតាមដានករណីនេះបន្តទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter