ចេញផ្សាយ ៣០ មិថុនា ២០២៣
45
ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីសំណេះសំណាល ជាមួយសាស្រ្តាចារ្យ និស្សិតមហាវិទ្យាល័យកសិឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១២៦នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងបានសម្របសម្រួលការធ្វើទសន្សនកិច្ចសិក្សាស្វែងយល់ពីដំណើការផលិតកម្មដំណាប់ស្វាយ នៅក្រុមហ៊ុនជីនហួយ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។