មាតិកា
ចុះពិនិត្យមើលការដាំដុះដំណាំបន្លែរបស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ
ចេញ​ផ្សាយ ២៣ មិថុនា ២០២៣
52
ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការដាំដុះដំណាំបន្លែរបស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មដំណាំបន្លែ÷ ១.លោក ហែម ឈួន ទូរស័ព្ទលេខ 096 358 7939 នៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ បានដាំសណ្តែកកួលើផ្ទៃដី ៧០ម៉ែត្រការ៉េ ហើយចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ។ ២.លោក តាន់ អ៉ីស ទូរស័ព្ទលេខ 097 776 5929 នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ បានដាំ - សណ្តែកកួលើផ្ទៃដី ២០០ម៉ែត្រការ៉េ ប្រមូលផលជាមធ្យម ១៨kg/ថ្ងៃ ដោយទទួលបាន ៣៥០០៛/kg - ត្រសក់លើផ្ទៃដី ២០០ម៉ែត្រការ៉េ ប្រមូលផលបានជាមធ្យម ៥០kg/ថ្ងៃ ដោយទទួលបាន ២០០០៛/kg ៣. លោក សុះ អែល ស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម បានដាំត្រសក់ លើផ្ទៃដី ១ហិកតា ដែលអាចប្រមូលផលបាន ៣០០ kg/ថ្ងៃ ដោយទទួលបាន ២០០០៛/kg។
ចំនួនអ្នកចូលទស្សនា
Flag Counter