ចេញផ្សាយ ២៣ មិថុនា ២០២៣
45
ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣
ខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះ បានរៀបចំពិធីរុក្ខទិវាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវត្តសុវណ្ណគង្គារ ហៅវត្តសាមគ្គី ចំនួន ២០០០ដើម ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រី លោកអភិបាលស្រុកព្រៃនប់ មន្ត្រីជំនាញ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។