មាតិកា
ចូលរួមប្រជុំដោះស្រាយករណីបណ្តឹងឈ្មោះ
ចេញ​ផ្សាយ ២៣ មិថុនា ២០២៣
47
ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមប្រជុំដោះស្រាយករណីបណ្តឹងឈ្មោះ គឹម ហៀង សាងសង់រោងស័ង្កសីក្នុងសមុទ្របង្កផលប៉ះពាល់ដល់ផ្លូវចូលចតទូករបស់ប្រជានេសាទ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កិច្ចប្រជុំដឹកនាំដោយ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ហើយដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត លោកអភិបាលរងក្រុង ការិយាល័យជំនាញក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទអ្នកពាក់ព័ន្ធ ដែលមានការទំនាស់គ្នាជុំវិញសំណង់នោះ។
ចំនួនអ្នកចូលទស្សនា
Flag Counter