ចេញផ្សាយ ២៣ មិថុនា ២០២៣
46
ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំជំនាញ ប្រជុំពិភាក្សាស្តីពីផែនការសកម្មភាពទស្សនទានដែលត្រូវអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៣÷
-ជំរុញការដាំបន្លែក្នុងផ្ទះសំណាញ់: បានធ្វើផែនការសកម្មភាពរួចរាល់ និងត្រូវអនុវត្ត។
-ជំរុញការធ្វើវារីវប្បកម្ម: បានបង្កើតតារាងសំរាប់បំពេញឈ្មោះសកម្មភាព និងសកម្មភាពរង និងត្រូវលើកយកមកពិភាក្សាបន្ត។
-កែសម្រួលអនុក្រឹត្យដើម្បីកម្រិតការនេសាទ ក្នុងដែនសហគមន៍នេសាទ សម្រាប់តែសមាជិកសហគមន៍:បានបង្កើតតារាងLog frame សំរាប់បំពេញ និងត្រូវលើកយកពិភាក្សាបន្ត។
-ការកំណត់តំបន់(អភិរក្ស និងនេសាទ)សម្រាប់ប្រព័ន្ធនេសាទ ដើម្បីធានានិរន្តរភាពធនធានជលផលសមុទ្រ :បានបង្កើតតារាងLog frame សំរាប់បំពេញ និងត្រូវលើកយកពិភាក្សាបន្ត។