ចេញផ្សាយ ២២ មិថុនា ២០២៣
46
ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
លោកស្រី អុិន ម៉ានិត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៣ របសគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ ដោយមាន សមាសភាពអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.ក.ស.ក ខេត្ត លោក លោកស្រីប្រធាន គ.ក.ស.ក ក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបចំនួន ២៧រូប ស្រ្តី ១៤រូប។