ចេញផ្សាយ ២១ មិថុនា ២០២៣
48
ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមប្រជុំ និងទស្សនកិច្ចសិក្សា នៅគោលដៅ គម្រោងតំបន់គ្រប់គ្រងជលផល សមុទ្រព្រែកកំពង់ស្មាច់ ស្ថិតនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គោលបំណង
-ដើម្បីពិភាក្សាពីគំនិត និងយោបល់ដែលមានសារៈសំខាន់ និងធាតុចូល សម្រាប់ដំណាក់កាលព្រាងសកម្មភាពគម្រោង។
-ទទួលបានព័ត៌មានកាន់តែច្បាស់ ពីស្ថានភាពព្រៃកោងកាង និងជីវភាពរស់នៅ នៅតំបន់គោលដៅ។
មានការចូលរួមដោយ នាយកដ្ឋានអភិរក្ស និងអភិវឌ្ឍសហគមន៍នេសាទ នៃរដ្ឋបាលជលផល លោកមេឃុំ អង្គការដៃអភិវឌ្ឍ Landesa , ADIC , FACT, BCV , PDP និងសហគមន៍នេសាទ បឹងរាំង ចុងអូរ បន្ទាយប្រិយ៍ និងជម្ពូខ្មៅ។