មាតិកា
ការចុះពិនិត្យស្ថានភាពព្រៃកោងកាង តាមបណ្តោយទំនប់ប៉ុលឌែរស្ថិតនៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង
ចេញ​ផ្សាយ ២១ មិថុនា ២០២៣
43
ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលព្រៃនប់ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ ចុះពិនិត្យស្ថានភាពព្រៃកោងកាង តាមបណ្តោយទំនប់ប៉ុលឌែរស្ថិតនៅភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល៖ -ក្រុមការងារបានឃើញមានការលួចដាំកូនដូងក្នុងដីព្រៃកោងកាង បានបំផ្លាញចោលកូនដូងចំនួន ១៥ដើម -បន្តពិនិត្យ កូនកោងកាងដែលដាំរួចឃើញមានការលូតលាស់ល្អ ពុំមានការ កាប់បំផ្លាញឡើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter